សេចក្តីថ្លៃថ្នូររបស់មនុស្សយើង មិនមែនស្ថិតនៅលើតែកាយវិការចេះគោរពប្រតិបតិ្តឱនលំទោនតែមួយមុខទេ ពាក្យសម្តីនិយាយ ប្រាស្រ័យទាក់ទង ក៏បង្ហាញពីចរិតថ្លៃថ្នូរមួយដែរ ។ ដូច្នេះយើងត្រូវនិយាយដូចម្តេចខ្លះ ដើម្បីឲ្យគេមើលមកយើងថា ជាមនុស្សថ្លៃថ្នូរ :
-មិនត្រូវនិយាយប៉ប៉ាច់ប៉ប៉ោចឥតបានការច្រើនពេកទេ ត្រូវទុកឱកាសឱ្យអ្នកដទៃបាននិយាយផង។
-កុំនិយាយកាត់សម្តីអ្នកដទៃ ពេលគេកំពុងមានយោបល់ ។
-ត្រូវចេះស្វែងយល់ពីចិត្តអ្នកដែលរួមសន្ទនាថា តើគេចូលចិត្តនិយាយពីអ្វី?
-ត្រូវចេះរៀបពាក្យនិយាយឲ្យបានត្រឹមត្រូវ ងាយគេស្តាប់បាន ។
-ត្រូវតាមដានគេនិយាយពីអ្វី ទើបយើងនិយាយទៅត្រូវចំណុចសំខាន់ ។
-ត្រូវយកចិត្តទុកដាក់ស្តាប់គេនិយាយ ដើម្បីងាយស្រួលក្នុងការឆ្លើយឆ្លង ។
-ត្រូវចេះបន្ថែមការនិយាយកំប្លែង ដើម្បីញ៉ាំងបរិយាកាសឲ្យរីករាយ ។
-ត្រូវប្រើពាក្យសម្តីនិយាយឱ្យបានសមរម្យទៅតាមឋានៈ ។
-មិនត្រូវនិយាយច្រើនភាសាច្របូកច្របល់ចូលគ្នាឡើយ ព្រោះធ្វើឲ្យអ្នកស្តាប់អាចនឹងធុញទ្រាន់ ។
-កុំនិយាយរឿងច្រំដែលៗ ដែលអ្នកធ្លាប់បាននិយាយពីមុនមក ។
-គួរបន្ថែមកាយវិការខ្លះ ដើម្បីការនិយាយរបស់អ្នកមើលទៅគួរឱ្យចាប់អារម្មណ៍ ។
-មិនត្រូវនិយាយដាក់ខ្លួនពេក នៅពេលដែលគេកំពុងសរសើរ ។
-មិនត្រូវនិយាយបណ្តើរសើចបណ្តើរ ព្រោះអាចធ្វើឲ្យគេស្តាប់មិនយល់ ។
-ត្រូវចេះមើលទឹកមុខអ្នកស្តាប់ ព្រោះអ្នកអាចនិយាយប៉ះចំចំណុចដែលគេមិនចូលចិត្ត ។